ជ្រើសរើសភាសា: Khmer Khmer English English
”កម្មវិធីបរិច្ចាគឈាមនៅតំបន់ប្រតិបត្តិការសឹករងព្រះវិហារ ” ក្រោមអធិបតីភាពឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ និងសហការរៀបចំដោយរដ្ឋបាលខេត្ត ស.ស.យ.ក. ខេត្ត ក្រុមគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី និងក្លឹបនៃក្តីស្រឡាញ់
អ្នកនិពន្ធ: Vannak SoThea
កាលបរិច្ឆេទ: ថ្ងៃសៅរ៍ ទី០៩ ខែកញ្ញា ឆ្នាំ ២០២៣

នាថ្ងៃសៅរ៏ ៩រោច ខែស្រាពណ៏ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី ៩ ខែកញ្ញា ឆ្នាំ២០២៣,លោក ម៉ុម សុទ្ធារ៉ា ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តព្រះវិហារ បានចូលរួម កម្មវិធីបរិច្ចាគឈាមនៅតំបន់ប្រតិបត្តិការសឹករងព្រះវិហារ ក្រោមអធិបតីភាពឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ និងសហការរៀបចំដោយរដ្ឋបាលខេត្ត ស.ស.យ.ក. ខេត្ត ក្រុមគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី និងក្លឹបនៃក្តីស្រឡាញ់ ដែលទទួលឈាមបាន ៧៥សាក់។

កម្មវិធីផ្តល់ឈាមវិលជុំដោយស្ម័គ្រចិត្ត តាមបណ្តាក្រុង ស្រុក អង្គភាព ធ្វើឡើងក្នុងគោលបំណង ជម្រុញការកសាងបណ្តាញអ្នកផ្តល់ឈាមដោយស្ម័គ្រចិត្ត ដើម្បីធានាបាននូវនិរន្តរភាពនៃការផ្គត់ផ្គង់ឈាមជូនមន្ទីពេទ្យ និងជម្រុញនូវវប្បធម៌ជួយគ្នាទៅវិញទៅមក។

ព័ត៌មានទាក់ទង